Friday, March 1, 2013

មនុស្សស្លាប់ ៦នាក់ និងរងរបួសធ្ងន់ស្រាល ១៥នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣


ភ្នំពេញ៖ អគ្គស្នងការ នគរបាលជាតិ បានឱ្យដឹងថា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍នៅ ទូទាំងប្រទេស ១៣លើក (យប់ ៨លើក), បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ប្រុស), របួសធ្ងន់ ១៣នាក់ (ស្រី ៤នាក់), របួសស្រាល ២នាក់ (ប្រុស) នេះបើតាមការឲ្យដឹងពីនាយកដ្ឋានសណ្ឋាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។


ប្រភពដដែលបន្តថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១៩គ្រឿង ក្នុង នោះម៉ូតូ ១៤គ្រឿង, រថយន្តធុនតូច ១គ្រឿង, រថយន្តធុនធំ ១គ្រឿង, យានផ្សេងៗ ២គ្រឿង និងកង់ ១គ្រឿង ។ ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីអ្នកបើកបរល្មើស ល្បឿនកំណត់ ៥លើក, មិនគោរពសិទ្ធអាទិភាព ១លើក, ប្រជែងគ្រោះថ្នាក់ ១លើក, ស្រវឹង ៦លើក ក្នុងនោះ គ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៧នាក់) ។

ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣នេះ មានចំនួន ៧៦គ្រឿង គឺរថយន្តទេសចរណ៍ ១៤គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ២៤គ្រឿង និងរថយន្តដឹកទំនិញធុនធំ ៣៧ គ្រឿង ។

រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ៧គ្រឿង, នៅស្នង ការដ្ឋាននគរបាល ខេត្ត/រាជធានី ៣២គ្រឿង និងនៅនាយកដ្ឋានសណ្តាប់ធ្នាប់ ៣៧គ្រឿង ៕

No comments:

Post a Comment